លើកមុន មង្គលការ ធ្លាប់តែបង្ហាញពីវិធីធ្វើ ម្លរម្ជូរកែង រួចម្តងមកហើយ ប៉ុន្តែនៅថ្ងៃអាទិត្យនេះ មង្គលការ សូមធ្វើការបង្ហាញពីរបៀប ឆាកែងត្រីកេះវិញម្តង។
+ គ្រឿងផ្សំ
- ត្រីកេះ ៤០០ក្រាមកាត់ជាកង់
- បង្គាក្រៀមបុក ១ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- គ្រឿងបុក ២ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ៣សន្លឹក
- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ (ឆា)
+ វិធីធ្វើ
១. មុនដំបូងយកត្រីមកប្រឡាក់ជាមួយម្សៅស៊ុប កន្លះស្លាបព្រាបាយរួចទុកឲ្យវាចូលជាតិបន្តិចសិន។
២. បន្ទាប់ពីត្រីចូលជាតិហើយត្រូវយកទៅដាក់បំពងឲ្យឆ្អិន រួចស្រង់វាដាក់រៀបក្នុងចាន។
៣. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ម្ទេសឆ្អើរចូលកូរវាមួយសន្ទុះដាក់គ្រឿងបុក និងស្លឹកក្រូចសើចកូរបញ្ចូលគ្នារួចបន្ថែម ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ស្ករស និងដាក់ទឹកចូលបន្តិចកូរសិន។
៤. ដាក់បង្គាក្រៀមចូល បន្តកូរតទៅទៀតរួចបន្ថែម ប៊ីចេង ម្សៅស៊ុបកូរវាឲ្យចូលបានសប់គ្រឿង រួចហើយយកវាទៅចាក់ចូលក្នុងចានត្រីដែលបានរៀបទុកជាការស្រេច៕
วันอังคารที่ 6 มกราคม พ.ศ. 2558
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น