วันอังคารที่ 6 มกราคม พ.ศ. 2558

ញាំ​កំពិស​ត្រួយអំពិល

ថ្ងៃនេះ មង្គលការ សូម​ណែ​នាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ​កំពិស​ជាមួយ​ត្រួយអំពិល។ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ត្រួយអំពិល និង​កំពិស​ផ្សំ​ជាមួយ​គ្រឿង​ទេស​បន្តិច​បន្តួត​ទៀត​គឺអាចច្នៃ​ចេញ​ជាម្ហូប​មួយ​មុខ​បាត់​ទៅ​ហើយ។


+ គ្រឿងផ្សំ 
- កំពិស ៣០០ក្រាម កាត់ព្រុយចេញឲ្យស្អាត
- ត្រួយអំពិល ១០០ក្រាម​​បេះ​ឲ្យ​ រួចហាន់​តូច​ៗ
- ជីនាងវង ម្អម ជីអាណា ដាក់​តាម​ការចូលចិត្ត​ហាន់​​តូច​ល្មម​បញ្ចូលគ្នា
- ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ - ម្សៅស៊ុប ១ស្លាប​ព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស - ខ្ទឹមក្រហម ១ដុំ
- ម្ទេស ដាក់​តាម​ចំណូល​ចិត្ត
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ ហាន់​ហើយ​ចិញ្ច្រាំ​បញ្ចូល​គ្នា​
- ទឹកប្រហុក ២ស្លាបព្រាបាយ​កន្លះ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រា​បាយ 

+ វិធីធ្វើ 

១. ​មុន​ដំ​បូង​ត្រូវ​យក​កំពឹស​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំងខ្ទះ​ដើម្បី​លីង បន្ទាប់​មក​​បន្ថែម​ ម្សៅស៊ុប​ កន្លះស្លាបព្រាកាហ្វេ និង​ទឹក​ត្រី​បន្តិច​រួច​ហើយ​លីង​វា​ឲ្យ​ឆ្អិន​និង​ស្ងួត​ទឹក​ទុក​ដោយ​ឡែក​សិន។ ២. យក​ខ្ទឹម​ស ខ្ទឹមក្រហម​ និង​ម្ទេស​ដែល​បាន​ហាន់​ចិញ្ច្រាំ​បញ្ចូល​គ្នា​ដាក់​ចូល​ទៅ​ក្នុង​ចាន​រួច​ហើយ​ផ្សំ​គ្រឿង​បន្ថែម​ ម្សៅ​ស៊ុប ប៊ីចេង ស្ករស ទឹកត្រី ទឹកប្រហុក រួច​ហើយ​កូរ​ច្របល់​បញ្ចូល​គ្នា​។ ៣. យក​កំពឹស​ដែល​បាន​លីង​ទុក​ដាក់​ចូល​រួច​កូរ​បន្តិច​សិន​ទើប​បន្ថែម ត្រួយ​អំពិល និង​ជីចូល​កូរ​ច្របល់​បន្តទៀត​ឲ្យ​សប់​ រួច​ហើយ​ភ្លក់​មើល​ទៅ​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕​​

0 ความคิดเห็น:

แสดงความคิดเห็น

Popular Posts

Recent Posts

Categories

Unordered List

Text Widget

Welcome Box

Labels

Follow on Facebook

Test Widget

ฟอร์มรายชื่อติดต่อ

ชื่อ

อีเมล *

ข้อความ *

Follow on Google+

Popular Posts